ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាកលវិទ្យល័យក្រចេះ នាខេត្តក្រចេះ

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។ សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ធំធេងខាងផ្នែកហិរញ្ញវត្ថុ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ ព្រមជាមួយនឹងការឧបត្ថម្ភជាហិរញ្ញប្បទាន ឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋចិន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញបន្ថែមលើចក្ខុវិស័យខេត្តមួយ សាកលវិទ្យាល័យយ៉ាងតិចមួយ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រហូតពេលនេះ ខេត្តកម្ពុជាមួយចំនួនមានសាកលវិទ្យាល័យរួចហើយ ក្នុងនោះមានខេត្ត បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើសាកលវិទ្យាល័យមួយបាន ទាមទារឱ្យមានការអភិវឌ្ឍផ្នែកខាងក្រោមជាមុនសិនដូចជា បឋមសិក្សា … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាកលវិទ្យល័យក្រចេះ នាខេត្តក្រចេះ